ខាងក្រោមនេះគឺជារឿងទូទៅដែលអាចបណ្តាលអោយចុះខ្សោយការចងចាំ
ខាងក្រោមនេះ គឺជារឿងទូទៅដែលអាចបណ្តាលអោយចុះខ្សោយការចងចាំ

ខាងក្រោមនេះគឺជារឿងទូទៅដែលអាចបណ្តាលអោយចុះខ្សោយការចងចាំ ៖

– ថ្នាំៈ ថ្នាំទាំងមានវេជ្ជបញ្ជា និងថ្នាំដែលអាចទិញនៅតាមទីផ្សារ អាចបណ្តាលអោយចុះខ្សោយការចងចាំបាន។ ថ្នាំទាំងនោះរួមមាន ថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំប្រឆាំងនឹងការថប់បារម្ភ ថ្នាំបន្ធូរសាច់ដុំ ថ្នាំរំងាប់អារម្មណ៍ ថ្នាំឲ្យគេង និងថ្នាំបំបាត់ការឈឺចាប់ដែលត្រូវបានឲ្យក្រោយពីវះកាត់។

– ស្រា បារីៈ ការផឹកស្រាច្រើន ត្រូវបានគេស្គាល់ថាជាមូលហេតុនៃការចុះខ្សោយការចងចាំ។ ការជក់បារីប៉ះពាល់ការចងចាំដោយបន្ថយបរិមាណអុកស៊ីសែនដែលចូលទៅក្នុងខួរក្បាល។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលជក់បារីបានរកឃើញថាពិបាកស្គាល់ឈ្មោះអ្នកដទៃជាងអ្នកដែលមិនជក់បារី។

ការផ្លាស់ប្តូរការគេងៈ ទាំងគុណភាព និងបរិមាណនៃការគេង គឺសំខាន់សម្រាប់ការចងចាំ។ គេងតិចពេក ឬភ្ញាក់ច្រើនដងពេកនៅពេលគេង អាចនាំអោយអស់កម្លាំង។

– ជំងឺធ្លាក់ទឹកចិត្ត និងស្ត្រេសៈ ការធ្លាក់ទឹកចិត្ត អាចពិបាកនឹងយកចិត្តទុកដាក់ និងគិត ដែលនេះអាចប៉ះពាល់ដល់ការចងចាំ។

– កង្វះសារជាតិចិញ្ចឹមៈ សារជាតិចិញ្ចឹមល្អ គឺសំខាន់ដើម្បីមុខងារខួរក្បាលត្រឹមត្រូវ។ កង្វះវីតាមីន B1 និង វីតាមីន B12 អាចប៉ះពាល់ដល់ការចងចាំ។

– គ្រោះថ្នាក់ក្បាលៈ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ឬដួល អាចប៉ះពាល់ខួរក្បាល និបណ្តាលឲ្យមានការចុះខ្សោយការចងចាំក្នុងរយៈពេលខ្លី និងរយៈពេលវែង៕

ប្រភព៖ health.com.kh